អតីតខ្សែបម្រើក្រុម Tottenham Hotspur Kevin-Prince Boateng បាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ Manchester United នៅក្នុងបទសម្ភាសន៍មួយសម្រាប់ ‘VIBE with FIVE’ ។ កីឡាករវ័យ 36 ឆ្នាំរូបនេះបាននិយាយថា Erik ten Hag គួរតែត្រូវបានបណ្តេញចេញបន្ទាប់ពីអ្វីដែលគាត់បានធ្វើចំពោះ Cristiano Ronaldo ។
Cristiano Ronaldo បានចាកចេញពី Manchester United កាលពីរដូវកាលមុន បន្ទាប់ពីបានផ្តល់ បទសម្ភាសន៍ដ៏ចម្រូងចម្រាសមួយ ដែលគាត់ បានរិះគន់ ទាំងអ្នកចាត់ការ Erik ten Hag និងក្រុមប្រឹក្សាភិបាល។
អ្នកគាំទ្រតារាព័រទុយហ្គាល់ ក៏ដូចជាមជ្ឈដ្ឋានខាងក្នុងរបស់គាត់ មានអារម្មណ៍ ប្រមាថមើលងាយ ពីអ្នកគ្រប់គ្រងសញ្ជាតិហូឡង់ ចំពោះ ទង្វើរបស់គាត់ចំពោះ Ronaldo ។ បិសាចក្រហមពេលនេះកំពុងស្ថិតក្នុង ការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងយុគសម័យ Premier League ។
ចាក់បាល់