Gary Neville បានដាក់ឈ្មោះកីឡាករសំខាន់បំផុតបីរូបរបស់ Arsenal ក្នុងការប្រជែងដណ្តើមពាន Premier League នៅរដូវកាលនេះគឺ Declan Rice, William Saliba និង Gabriel Magalhaes។ថ្លែងនៅលើ Sky Sports បន្ទាប់ពីក្រុម Arsenal យកឈ្នះលើក្រុម Machester City ក្នុងលទ្ធផល 1-0 កាលពីថ្ងៃអាទិត្យ (8 តុលា) លោក Neville បាននិយាយថា Gabriel Martinelli និង Bukayo Saka តែងតែមានសារៈសំខាន់សម្រាប់ក្រុមដំបូង។យ៉ាងណាមិញ លោកជឿជាក់ថាកាយសម្បទារបស់កីឡាករទាំង៣រូបខាងលើនឹងក្លាយជាគន្លឹះដោយបញ្ជាក់យ៉ាងលម្អិត៖ “អ្នកដឹងពីអ្វីដែលសំខាន់ជាងនេះទេ? ខ្សែការពារកណ្តាលពីររូប និង Rice ។ ពួកគេនឹងមិនឈ្នះពានរង្វាន់លីកទេ ប្រសិនបើពួកគេមិនមានខ្សែការពារកណ្តាលទាំងពីរ និង Rice”។
កីឡាបាល់ទាត់