ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំនឹងបន្តភារកិច្ចក្នុងប្រកួតទី២ ដោយត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងការប្រកួតវគ្គជម្រុះនៃពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម២៣ឆ្នាំនៅប្រទេសកាតា ដែលការប្រកួតនឹងធ្វើឡើង។
នៅវេលាម៉ោង៨យប់ថ្ងៃទី០៨ខែកញ្ញឆ្នាំ២០២៣ នៅឯកីទ្បដ្ឋាន Prince Sultan Bin Abdul Aziz។ នេះជាប្រកួតសំខាន់ដែលកម្ពុជាត្រូវយកឈ្នះ សម្រាប់ប្រជែងកំពូលតារាងឡើងទៅជុំបន្ត។
កម្ពុជា នៅពូល J ឆ្លងកាត់ការប្រកួតបើកឆាកដំបូងបានត្រឹមស្មើនឹងលីបង់ ១-១ ខណៈដែលក្រុមជម្រើសជាតិម៉ុងហ្គោលី បានទទួលរងបរាជ័យក្រោមថ្វីជើងរបស់ក្រុមម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។
តាមរយៈលទ្ធផលខាងលើ ក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីតកំពុងតែកាន់កាបកំពូលតារាងជាបណ្តោះអាសន្នសិនដោយមាន ៣ ពិន្ទុក្នុងដៃ។ ចំណែកក្រុមជម្រើសជាតិកម្ពុជាឈរនៅលេខ២ និងលេខ៣គឺក្រុមជម្រើសជាតិលីបង់ ដោយមាន១ពិន្ទុដូចគ្នា ហើយក្រុមជម្រើសជាតិម៉ុងហ្គោលីស្ថិតនៅបាតតារាងពិន្ទុពូល J។
កីឡាបាល់ទាត់អនឡាញ