ក្រុមជម្រើសជាតិកម្ពុជា ឈុតធំ នឹងបើកទ្វារពហុកីទ្បដ្ឋានជាតិអូទ្បាំពិក ស្វាមគមន៍ក្រុមជម្រើសជាតិប៉ាគីស្ថាន នាការប្រកួត FIFA World Cup ឆ្នាំ២០២៦ វគ្គជម្រុះបឋម នៅវេលាម៉ោង ១៩:០០ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។ ក្រុមទាំងពីរក៏ធ្លាប់មានប្រវត្តិជួបគ្នាចំនួន២លើករួចមកហើយដែរ ប៉ុន្តែក្រុមជម្រើសជាតិប៉ាគីស្ថានមិនដែលយកឈ្នះលើក្រុមជម្រើសជាតិកម្ពុជា សូម្បីតែម្ដងនោះទ្បើយ…។
ទោះយ៉ាងណា មុនជួបគ្នានៅយប់នេះ សូមធ្វើបទបង្ហាញពីប្រវត្តិជួបគ្នាខ្លះៗរបស់ក្រុមទាំងពីរ កាលពីកន្លងទៅដែលរួមមាន៖ លើកទី១- ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្រុមជម្រើសជាតិកម្ពុជា ២-០ ក្រុមជម្រើសជាតិប៉ាគីស្ថាន វគ្គជម្រុះបឋមក្នុងតំបន់អាស៊ី នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២២។
អានព័ត៌មានកីឡាថ្មីៗ