អតីតគ្រូបង្វឹកកាំភ្លើងធំលោក Arsene Wenger ជឿជាក់ដោយគ្មានការសង្ស័យថា Arsenal នឹងគ្រងតំណែងជើងឯកលីគកំពូលអង់គ្លេស Premier League នៅរដូវកាលក្រោយ។
ក្លិប Arsenal មិនបានលើកពានក្របខណ្ឌ Premier League ដែលជាលីគបាល់ទាត់កម្រិតកំពូលរបស់អង់គ្លេសនោះទេ ចាប់តាំងពីលោក Arsene Wenger ដឹកនាំឈ្នះកាលពីឆ្នាំ ២០០៣-០៤។ កាលពីគ្រងតំណែងជើងឯកកាលពី ២០ឆ្នាំមុននោះ Arsenal ជាក្រុមទី១ ហើយ ដែលបានឈ្នះពានមាសពី Premier League ក្រោយលើកពានជាមួយកំណត់ត្រាមិនដែលស្គាល់រសជាតិចាញ់សោះ។
ចាក់បាល់