ផ្លូវការហើយ Karim Benzema បានចុះកិច្ចសន្យាលេងឱ្យក្លឹបអារ៉ាប៊ីសាអូឌីត Al Ittihad រហូតដល់ឆ្នាំ ២០២៦។អានព័ត៌មានកីឡាបាល់ទាត់ប្រចាំថ្ងៃ
អតីតខ្សែប្រយុទ្ធក្រុម Real Madrid ដែលបាននិយាយលាក្លឹបកាលពីថ្ងៃអង្គារ ឥឡូវនេះគឺជាកីឡាករថ្មីនៅលីគអារ៉ាប៊ីសាអូឌីត ។ ពាក្យដំបូងរបស់ Benzema សម្រាប់ក្រុមម្ចាស់ជើងឯកលីគកំពូលអារ៉ាប៊ីសាអូឌីត ដែលទើបនឹងឡើងគ្រងតំណែងជើងឯកនាពេលថ្មីៗនេះ ក្រោមការដឹកនាំរបស់លោក Nuno Espirito Santo ដោយនិយាយថា៖ “ខ្ញុំទន្ទឹងរង់ចាំជួបអ្នកនៅ Jeddah” ។
Karim Benzema នឹងរកបានប្រហែល ៤០០ លានអឺរ៉ូសម្រាប់រយៈពេល ២ រដូវកាល បូករួមទាំងប្រាក់រង្វាន់ប្រហែល ២០ លានអឺរ៉ូសម្រាប់ការធ្វើជាទូតសុឆន្ទៈសម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ World Cup 2030 បូករួមទាំងព័ត៌មានលម្អិតបន្ថែម
កីឡាបាល់ទាត់ អនឡាញ