គុនខ្មែរ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរកម្រិតអន្តរជាតិមួយនឹងកើតឡើងនៅចុងខែកញ្ញានេះ ពោលគឺកម្មវិធី«សេនាគុនខ្មែរ យ័ន្ត៨ទិស»របស់ស្ថានីយទូរទស្សន៍ថោន ដែលប្រជុំទៅដោយកំពូលតារាគុនខ្មែរនៅក្នុងស្រុក និងមកពីបរទេស។ យ៉ាងណា អ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះ បានអំពាវនាវឱ្យអ្នកគាំទ្រចូលរួមឱ្យបានច្រើនកុះករ ដើម្បីសាងប្រវត្តិសាស្ត្រថ្មីមួយទៀតឱ្យគុនខ្មែរ…។
គេនៅចាំបានថា អំឡុងពេលស្ថានីយទូរទស្សន៍ចោនរៀបចំព្រឹត្តិការណ៍អវតារគុនខ្មែរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗ មានអ្នកទស្សនាកម្មវិធីប្រកួតប្រដាល់គុនខ្មែរលើទំព័រហ្វេសប៊ុកប្រមាណជា៥សែននាក់ក្នុងពេលផ្សាយផ្ទាល់ និងមានមនុស្សរាប់រយនាក់បន្ថែមទៀតបានបញ្ជ្រៀតគ្នាចូលទស្សនានៅឯសង្វៀនប្រកួតផ្ទាល់
កីឡាបាល់ទាត់