Manchester United ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងការបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ខ្សែការពារ Axel Disasi របស់ AS Monaco នៅរដូវក្ដៅនេះ។ ប្រភព L’Equipe បានរាយការណ៍ថាកីឡាករវ័យ 25 ឆ្នាំបានជ្រើសរើសចូលរួមជាមួយបិសាចក្រហមដោយ Monaco ត្រូវបានគេនិយាយថាកំពុងទាមទារចន្លោះពី 40 ទៅ 50 លានអឺរ៉ូសម្រាប់កីឡាករសញ្ជាតិបារាំង ដែលក្លឹបយក្សនៅ Premier League បើកអោយបង់ប្រាក់។ Disasi បានក្លាយជាកីឡាករសំខាន់នៅក្នុងក្រុមរបស់ Monaco ចាប់តាំងពីចូលរួមជាមួយក្លឹប Ligue 1 ពី Stade Reims ក្នុងឆ្នាំ 2020។
កីឡាបាល់ទាត់